អ្នកនាំពាក្យសេតវិមានអាមេរិកម្នាក់ ឆ្លងកូវីដ១៩!

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឆ្លើយឆ្លងព័ត៌មាន ប្រចាំសេតវិមានទីក្រុងវ៉ាស៊ីនតោន លោកស្រី Jen Psaki បានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា។

លោកស្រី Jen Psaki អាយុ ៤២ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយ។ ក្រោយពីបានដឹងថាឆ្លងជំងឺនេះ លោកស្រីក៏បានទទួលស្គាល់ផងដែរថា ខ្លួនមានចេញរោគសញ្ញាស្រាល។
លោកស្រីបានជួបលោក ចូ បៃដិន លើកចុងក្រោយ កាលពីថ្ងៃអង្គារនៅទីលានខាងក្រៅសេតវិមាន ដោយបានស្ថិតនៅចម្ងាយ ១.៨ម៉ែត្រពីគ្នា ហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក ចូ បៃដិន ក៏បានធ្វើតេស្តចេញលទ្ធផល «អវិជ្ជមាន» រួចមកហើយដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។