តារាបង្ហាញម៉ូតដ៏ល្បីល្បាញ់ និងស្រស់ស្អាត់របស់អីរ៉ាក់រងការបាញ់សម្លាប់នៅក្នុងរថយន្ត

តារាបង្ហាញម៉ូដ ដ៏ល្បីល្បាញ របស់ប្រទេសអីរ៉ាក់ នាង Tara Faris ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅក្នុងរថយន្ត កណ្តាលរដ្ឋធានី បាតដាតប្រទេសអីរ៉ាក់កាលពីថ្ងៃទី២៨ខែកញ្ញា។ នាងរងការបាញ់សម្លាប់ ពេលចត់រថយន្ត នៅតំបន់ប្រជុំជន កណ្តាលទីក្រុង។

 នាងTaraFaris ស្ថិតនៅក្នុងបញ្ជី តារា ដែលទទួលបានការស្រឡាញ់ចូលចិត្តច្រើនជាងគេបំផុត នៅក្នុងបណ្តាញសង្គម ជាមួយនឹងពលរដ្ឋ ជាង ២,៧លាននាក់ បានតាមដានគាំទ្រនាង លើបណ្តាញ Instrgram ។ នាង Tara Faris កើតឆ្នាំ១៩៩៨ ឪពុកជាជនជាតិអីរ៉ាក់ ម្តាយជាជនជាតិ លីបង់។នាងធ្លាប់ចូលរួមប្រឡង់ សម្រស់កាលពីឆ្នាំ២០១៥ ផងដែរ។ ក្រោយមកនាងបានទៅកាន់អឺរ៉ុប រួចវិលត្រឡប់មករស់នៅ ជាមួយគ្រួសារនៅតំបន់ Erbil និង ទីក្រុងបាតដាត។ នេះជាករណីថ្មីបំផុត ក្នុងចំណោមករណីធ្វើឃាតលើស្ត្រី ។ ក្រុមអ្នកជំនាញបានលើកឡើងថា ជនដៃដល់អាចជា ក្រុមអ្នកកាន់សាសនាជ្រុលនិយម ដោយចាត់ទុកថាសកម្មភាពរបស់នាងបានបំពាន់ទៅលើ ច្បាស់សាសនា។ កាលពីដើមសប្តាហ៍កន្លងមក សកម្មជនសិទ្ធិស្ត្រី បានដឹកនាំធ្វើបាតុកម្ម នៅទីក្រុង បាស្រា ភាគខាងត្បូងអីរ៉ាក់ ក៏រងការបាញ់សម្លាប់ពីខ្មាន់កាំភ្លើងផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close