រដ្ឋ Penang ​របស់​ម៉ាឡេស៊ី គ្រោង​​ដំឡើង​កាមេរ៉ា​សម្គាល់​មុខ​នៅ​កន្លែង​សាធារណៈហើយ ដើម្បី​តាមដាន និងចាប់ «​មុខសញ្ញា​បទល្មើស​»

បច្ចេកវិទ្យា​នៃ​ការ​សម្គាល់​មុខ បាន​កំពុង​ក្លាយជា​រឿង​ធម្មតា​កំពុង​កើនឡើង នៅ​ទូទាំង​តំបន់​មួយចំនួន ហើយ​វា​មើលទៅ​ទំនងជា​ប្រទេស​ម៉ាឡេស៊ី អាច​នឹង​ត្រូវបាន​អនុវត្ត​បច្ចេកវិទ្យា​នេះ​ផងដែរ ដើម្បី​ជួយ​ឲ្យ​ទីក្រុង​រក្សាបាន​នូវ​សុវត្ថិភាព ។​

យោងតាម The Star, Penang បច្ចុប្បន្នកំពុង​ពិចារណា​ដំឡើង​ប្រព័ន្ធ​កាមេរ៉ា​សម្គាល់​មុខ​នៅលើ​ដងផ្លូវ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រកឃើញ​ឧក្រិដ្ឋជន​ដែល​ត្រូវការ ។ ប្រសិនបើ​ត្រូវបាន​អនុម័ត Penang នឹង​ក្លាយជា​រដ្ឋ​ដំបូង​គេ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​អនុវត្ត​ប្រព័ន្ធ​ដ៏​ទំនើប​មួយ​នេះ ។​

​កាមេរ៉ា​ទាំងនេះ ជាធម្មតា​នឹងត្រូវ​ដំឡើង​នៅក្នុង​តំបន់​សាធារណៈ ដែល​អាច​កំណត់​ផ្ទៃមុខ​អ្នក​ថ្មើរជើង ខណៈ​កុំ​ព្យួ​ទ័​រ​មួយ​បាន​ភ្ជាប់​នឹង​ប្រព័ន្ធ នឹង​អាច​ពិនិត្យមើល​ទៅតាម​កំណត់ត្រា​ព្រហ្មទណ្ឌ​របស់​បុគ្គល ។ ប្រសិន​មនុស្ស​ណា​ម្នាក់​ត្រូវបាន​រកឃើញថា​ជា​មុខសញ្ញា​បទល្មើស នោះ​ប៉ូលីស​បន្ទាប់មក អាច​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ភ្លាមៗ ។​

ប្រធាន​ស្នងការ​ប៉ូលីស​រដ្ឋ Penang លោក Datuk Seri A. Thaiveegan បាន​ប្រាប់ Daily ថា គំនិត​នេះ​គឺ​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង នៃ​ការធ្វើផែនការ​ដោយ​តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមប្រឹក្សា​ក្រុង​កោះ Penang និង​ក្រុមប្រឹក្សា​ក្រុង Perai ។​

​លោក​បន្ថែមថា​៖ «​ឧក្រិដ្ឋជន​បាន​កំពុង​ចូលមកក្នុង Penang គួរ​ឲ្យ​ប្រុងប្រយ័ត្ន ដូច្នេះហើយ យើងខ្ញុំ​នឹងត្រូវ​ឃ្លាំមើល​ពួកគេ ។ កុំព្យូទ័រ​នឹង​ដំណើរការ​តាមដាន​កំណត់ត្រា​អ​តី​កាល​របស់​ពួកគេ និង​បញ្ជូន​ដំណឹង​ដល់​ប៉ូលីស ប្រសិន​មាន​សកម្មភាព​សង្ស័យ​ណាមួយ​» ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close