ក្រសួងទេសចរណ៍អនុញ្ញាតឲ្យបៀរហ្កាឌិនបើកឡើងវិញ តែត្រូវអនុវត្តវិធានសុវត្ថិភាព
យោងតាមលិខិតរបស់ក្រសួងទេសចរណ៍ផ្ញើជូនអភិបាលរាជធានីខេត្តទូទាំងប្រទេសបានបញ្ជាក់ថា ដោយមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពេលនេះក្រសួងអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញ ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិប្រតិបត្តិស្តង់ដាអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន និងត្រូវតាមដានត្រួតពិនិត្យសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។