អ្នកមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅអាមេរិក អាចនឹងត្រូវបាត់បង់ការងារធ្វើ

កម្លាំងប៉ូលិសនៅទីក្រុង Los Angeles ដល់ទៅ២៥% ក្នុងចំណោមប៉ូលិស ១៦០០០នាក់ អាចត្រូវបាត់បង់ការងារធ្វើដោយសារតែមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាថ្ងៃទី២ខែវិច្ឆិកា ស្នងការប៉ូលិសទីក្រុង Los Angeles លោក Alex Villanueva បានបញ្ជាក់ថា មកទល់ពេលនេះ ទើបតែមានកម្លាំង ប៉ូលិសតែ៥២%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងរួចរាល់។ ចំនួនប៉ូលិសចាក់វ៉ាក់សាំងបានកើនឡើង ក្រោយចេញច្បាប់បង្ខំឲ្យបុគ្គលិកក្រុមសន្តិសុខ ប៉ូលិសត្រូវតែចាក់វ៉ាក់សាំង ហើយបើមិនចាក់វ៉ាក់សាំងនោះនឹងត្រូវបាត់បង់ការងារធ្វើ។
កាលពីខែសីហាកន្លងមក គណៈកម្មការទីក្រុង Los Angeles បានបញ្ជាក់ថា កម្លាំងប៉ូលិសទាំងអស់គឺត្រូវតែចាក់វ៉ាក់សាំងជាចាំបាច់ ។ ពលរដ្ឋ និងកម្លាំងសន្តិសុខដែលមិនទាន់ចាក់វ៉ាក់សាំងគឺត្រូវប្រឈមការឆ្លងកូវីដ ជារៀងរាល់ថ្ងៃ។
ការចេញច្បាប់បង្ខំឲ្យកម្លាំងប៉ូលិសត្រូវតែចាក់វ៉ាក់សាំង ទទួលរងការរិះគន់យ៉ាងខ្លាំង ពីក្រុមតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ បើទោះបីមានកម្លាំងសន្តិសុខជាច្រើនស្លាប់ដោយសារកូវីដ ១៩ ។ គិតត្រឹមដើមឆ្នាំមកទល់ពេលនេះមានកម្លាំងប៉ូលិស២៥៨នាក់ស្លាប់ ដោយសារកូវីដ១៩ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។