ពលរដ្ឋរិះគន់ការបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកសណ្ដាន់
ទោះបីកន្លងមកមានសារពត៏មាននៅក្នុងស្រុកជាច្រើនធ្លាប់បានលើកយកមកធ្វើកាចុះផ្សាយជាហូរហែមកហើយក៏ដោយ រហួតមកដល់ពេលនេះគេនៅតែឃើញមានគោយន្តជាច្រើននៅមានសកម្មភាពយ៉ាងមមាញឹក ដឹកចេញពីព្រៃអង់តែននិងព្រៃឡង់ស្ថិតក្នុងភូមិសាស្ត្រសណ្ដាន់ ខេត្តកំពង់ធំដដែល។
បើតាមប្រភពពីប្រជាពលរដ្ឋមានផ្ទះនៅតាមដងផ្លូវដែលពួកឈ្មួញបានដឺកនោះនិយាយថា នៅផ្លូវស្រុកសណ្ដាន់កាត់តាមភ្នំរៀងឆ្លងមកស្រុកប្រាសាទសំបូរនេះ នៅតែមានពួកឈ្មួញដឹកឈើភាគច្រើនតាមរយៈគោយន្តកន្ត្រយ័និងរថយន្តធន់ធំមួយចំនួនទៀតដែលកំពុងធ្វើប្រតិបត្តិកាជាហែៗមិនថាថ្ងៃឬយប់និងមានពិធីបុណ្យផ្សេងៗនោះឡើយ។
ប្រភពដដែលឲ្យដឹងថា ពួកគាត់ធ្លាប់ឃើញមានសមត្ថកិច្ចមេព្រៃនៅស្រុកសណ្ដាន់ដាក់ប៉ុស្តិ៍ជជុះចាំដេញស្ទាក់ជាច្រើនកន្លែងដែរតែគ្មានប្រសិទ្ធិភាព ដោយសាតែអ្នកដឹកឈើទាំងនោះយកប្រាក់ដុល្លារមកបាំងមុខជិត។
តែដោយឡែកចំពោះប្រជាពលរដ្ឋដែលរកទទួលទានតូចតាចវិញ ដូចជា ដឹកអុស ធ្យូងនិងជំនៀឈើជាដើមពួកគាត់ទាំងនោះគ្មានលទ្ធិភាពបង់ប្រាក់ជូនដល់ពួកនេះគ្រប់ចំនួនតាមការកំណត់ទេនោះ និងត្រូវរងគ្រោះដោយសាគេដេញប្រមាញ់អោយត្រឡប់មកក្រោយវិញដោយប្រើប្រាស់សិទ្ធអំណាចមេព្រៃដើម្បីកៀបសង្កត់ដូចជាគុណពិន័យឬបង្គប់យមលុយដោយដាក់កំណត់ជាដើម។
ពាក់ពន្ធ័ទៅនិងបញ្ហាបង្ក្រាបដោយគ្មានកម្លាភាពនេះ ត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីនៅខេត្តកំពង់ធំនិយាយបែបរិះគន់ទៅលើសមត្ថកិច្ចមេព្រៃថា ទង្វើបែបខាងលើនេះមិនសក្កិសមមកធ្វើជាមន្ត្រីយុត្តិធម៏នោះទេ ព្រោះនៅមានអ្នកដឹកឈើច្រើនណាស់ ហើយក៏មានអ្នករងគ្រោះច្រើនដែរ។
ករណីនេះ យើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីរដ្ឋបាលព្រៃឈើស្រុកសណ្តាន់បាននៅឡើយទេថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។