សម្តេច​ក្រឡាហោម ស ខេង​៖ កម្ពុជា កំពុងតែ​យកចិត្តទុកដាក់​រៀបចំ​សេចក្ដីព្រាងច្បាប់​សំខាន់ៗ​មួយចំនួន ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​មួយ គឺ​មនុស្សម្នា​ក់មាន​អត្តសញ្ញាណ​មួយ​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការ​ង អង្គការសហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ UN-ESCAP ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​Zoom​។

​ក្នុងជំនួប​នោះ​លោកជំទាវ​អគ្គលេខាធិការរង​អង្គ​ការរង​អង្គការសហប្រជាជាតិ បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម​អំពី​ការរៀបចំ​កិច្ចប្រជុំតុមូល​លើក​ទី​២ ថ្នាក់​រដ្ឋមន្ត្រី​ស្ដីពី​ការងារ​ការងារ​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន និង​ការគោរព​អញ្ជើញសម្ដេច​ក្រឡាហោម​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​ដែល​លោកស្រី​បាន​ជម្រាបជូន​នេះ​។

​សម្ដេច​ក្រឡាហោម​បាន​ថ្លែងអំណរគុណ​ជូន​លោកជំទាវ អគ្គលេខាធិការរង​ដែល​បាន​ជម្រាបជូន​អំពី​កម្មវិធី​ខាងលើ ហើយ​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម​ក៏បាន​សម្ដែង​ការអបអរសាទរ​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​២ ស្ថិតិ​អត្រានុកូលដ្ឋាន​ដែល​រៀបចំ​តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្នុងនោះ​សម្ដេច​ក៏បាន​ថ្លែង​គាំទ្រ​ឱ្យមាន​ជា​វេទិកា​កិច្ចប្រជុំ​កម្រិត​រដ្ឋមន្ត្រី​នេះ​។

​សម្ដេច​ក៏បាន​ជម្រាបជូន​លោកជំទាវ​អំពី​បច្ចុប្បន្នភាព​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​អត្រានុកូលដ្ឋាន​របស់​ក​ម្ពុ​ជា ដោយ​សម្ដេច​បាន​ជម្រាបជូន​ថា​កម្ពុជា​បាននិងកំពុង​តែ​ខិតខំ​យកចិត្តទុកដាក់​ធ្វើការ​ងារ​នេះ​យ៉ាងសកម្ម ហើយ​កម្ពុជា​ក៏មាន​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន ២០១៧-២០២៦ ដែល​ផែនការ​នេះ កំពុង​អនុវត្ត​រហូតដល់​បច្ចុប្បន្ន​។

​សម្ដេច​បន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កំពុង​តែ​យកចិត្តទុកដាក់​រៀបចំ​សេចក្ដីព្រាងច្បាប់​សំខាន់ៗ​មួយចំនួន​ជា​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន និង​ការងារ​អត្តសញ្ញាណ​កម្ម​ជាដើម ដែល​ក្នុង​គោលដៅ​ជាសំខាន់​គឺ​ខិតខំ​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​នូវ​គោលដៅ​មួយ​គឺ​មនុស្សម្នា​ក់មាន​អត្តសញ្ញាណ​មួយ​។

​សម្ដេច​ក៏បាន​ចាត់ទុក​ថា​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​២​ខាងមុខនេះ ក៏​ជា​ឱកាស​មួយ​ក្នុងការ​បង្កើត​ភាព​ដៃគូ​ថ្មី​មួយទៀត​ដើម្បី​រួមចំណែក​ដល់​កិច្ចការ​របស់​កម្ពុជា​ក្នុង​វឌ្ឍនភាព​នៃ​ការងារ​អត្រានុកូលដ្ឋាន​ដែល​កម្ពុជា​កំពុងតែ​អនុវត្ត​ពេលនេះ​។

​លោកជំទាវ​អគ្គលេខាធិការរង ក៏បាន​វាយតម្លៃ​ខ្ពស់​និង​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​បាន​បង្កើត​នូវ​ផែនការ​ជាតិ​រយៈពេល​១០​ឆ្នាំ ២០១៧-២០២៦ ហើយ​ទន្ទឹមគ្នានេះ​មកដល់ពេលនេះ​មាន​រយៈពេល​៤​ឆ្នាំ​មកហើយ និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការរៀបចំ​សេចក្ដីព្រាង​ច្បាប់​មួយចំនួន​ដែល​សម្ដេច​បាន​ជម្រាបជូន​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​នូវ​គោលដៅ និង​គោលបំណង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​មាន​អត្តសញ្ញាណ​តែមួយ​។

​លោកជំទាវ​ក៏បាន​ជម្រាបជូន​ដែរ​ថា​គោលបំណង​នៃ​ការរៀបចំ​នូវ​សន្និសីត​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​២​នេះ​ក៏​ជា​គោលបំណង​មួយ​ក្នុង​ការជំរុញ​ប្រទេស​នានា​ដែល​ចូលរួម​នោះ​បង្ហាញ​ពីបទ​ពិសោធន៍ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការងារ​អត្រានុកូលដ្ឋាន​នេះ​ផងដែរ​។
​ចំពោះ​កិច្ចប្រជុំ​នេះដែរ លោកជំទាវ​បាន​ជម្រាបជូន​សម្ដេច​បន្តថា​លោកជំទាវ​សូម​គោរព​អញ្ជើញសម្ដេច​ចូលរួម​កិច្ចប្រជុំ ព្រមទាំង​ថ្លែង​នូវ​សេចក្ដីថ្លែងការណ៍​ពាក់ព័ន្ធ​ទៅនឹង​វឌ្ឍនភាព​ការងារ​ដែល​កម្ពុជា​សម្រេច​បាន​លើ​ការងារ​អត្រានុកូលដ្ឋាន ស្តិ​តិ​អត្រានុកូលដ្ឋាន​នេះ ដែល​កិច្ចការ​នេះ​មាន​សារៈសំខាន់ និង​ពាក់ព័ន្ធ​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ទី​១៦​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផងដែរ​។

​ជាការ​ឆ្លើយតប​ការអញ្ជើញ​នេះ សម្ដេច​សូម​ថ្លែងអំណរគុណ និង​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​រៀបចំ​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​នេះ ហើយ​សម្ដេច​នឹង​អញ្ជើញ​ចូលរួម​តាម​ការអញ្ជើញ និង​បាន​បញ្ជាក់ទៀតថា​កិច្ចប្រជុំ​នេះ ក៏​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការធ្វើ​សេចក្ដីថ្លែងការណ៍​ដើម្បី​ចែករំលែក​បទពិសោធន៍​ខ្លះៗ​ដែល​កម្ពុជា​សម្រេចបាន​ក្នុងពេល​កន្លងមក​។

​សម្ដេច​ក៏បាន​ជម្រាបជូន​លោកជំទាវ​ដែរ​ថា ផ្អែកលើ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ជាពិសេស​នៅក្នុង​របប​ប្រល័យពូជសាសន៍​ដែល​កិច្ចការ​អត្រានុកូលដ្ឋាន​នេះ ត្រូវបាន​កំទិចចោល​ស្ទើរតែ​ទាំងស្រុង នៅក្នុង​អំឡុង​ទស្សវត្ស​ឆ្នាំ​១៩៧០ ហើយ​មកដល់ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​កិច្ចការ​នេះ សម្រេចបាន​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ច្រើន​តាម​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​កន្លងមក ដើម្បី​បំរើ​កិច្ចការ​ប្រកប​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុងសង្គម​។

​សម្ដេច​បាន​ថា​មិនតែប៉ុណ្ណោះ វឌ្ឍនភាព​ការងារ​អត្រានុកូលដ្ឋាន​នេះ​ក៏បាន​បំរើ​ទៅដល់​ការងារ​ចុះឈ្មោះ​បោះឆ្នោត និង​ការងារ​ផ្ដល់​អត្តសញ្ញាណ​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

​លោកជំទាវ​បាន​ថ្លែងអំណរគុណ​ជូន​សម្ដ​ច​ចំពោះ​ព័ត៌មាន​អំពី​វឌ្ឍនៈភាព​នៃ​ការងារ​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន​របស់​ក​ម្ពុ​ជា និង​បាន​បន្តថា​អង្គការសហប្រជាជាតិ​នៅតែ​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​លើ​ការងារ​នេះ​ជា​បន្តទៀត​។​

​លោកជំទាវ​បាន​ថ្លែងអំណរគុណ​ជូន​សម្ដ​ច​ចំពោះ​ព័ត៌មាន​អំពី​វឌ្ឍនៈភាព​នៃ​ការងារ​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន​របស់​ក​ម្ពុ​ជា និង​បាន​បន្តថា​អង្គការសហប្រជាជាតិ​នៅតែ​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​លើ​ការងារ​នេះ​ជា​បន្តទៀត​។

​សម្ដេច​ក្រឡាហោម​ក៏បាន​ថ្លែងអំណរគុណ​លោកជំទាវ​ចំពោះ​ការប្ដេជ្ញាចិត្ត​ជួយ​កម្ពុជា​លើ​ការងារ​នេះ​។ សម្ដេច​ក៏បាន​ជូនពរ​លោកជំទាវ​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ដ៏​មាន​សារៈសំខាន់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close