ស្ត្រីម្នាក់កំពុងជិះម៉ូតូ ត្រូវរថយន្តដឹកដី បុកអូសជិត១០០ម៉ែត្រ ស្លាប់ភ្លាមៗ
ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្ដយីឌុបកង់ដប់ដឹកដី បានបុកស្ត្រីម្នាក់ ខណៈកំពុងជិះម៉ូត ហើយអូសចម្ងាយជិត ៨០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះ បានកើតឡើងកាលពី ថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២១ លើផ្លូវ៣៨០ ស្ថិតភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កបើកបរដោយឈ្មោះ កែវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ(ឃាត់ខ្លួន) និងជនរងគ្រោះឈ្មោះ ស្រេង ឡន ភេទស្រី អាយុ ៦១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
សាក្សី បានបញ្ជាក់ថា គេបានឃើញឈ្មោះ ស្រេង ឡន បើកបរម៉ូតូឆ្លងផ្លូវពីទិសខាងកើត មកទិសខាងលិច ដល់ចំណុច ផ្លូវខាងលិចក៏ត្រូវរថយន្តបុកអូសកិនចម្ងាយ ៧៩ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះមួយកំណាត់លើត្រូវរថយន្តកិនខ្ទេចហ្មត់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុនគរបាលជំនាញ បានចុះពិនិត្យ និងបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។