ចំនួនអ្នកស្លាប់ដោយសារកូវីដ នៅថៃ ធ្លាក់ចុះវិញហើយ!
ថៃ៖ ចំនួនមនុស្សស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ នៅប្រទេសថៃ បានធ្លាក់ចុះគួរសម បើធៀបនឹងរយៈពេលកន្លងមក។
ជាក់ស្តែង នាព្រឹកថ្ងៃទី៨ វិច្ឆិកា ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសពីការស្លាប់មនុស្ស ត្រឹម៣៩នាក់ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ហើយបើធៀបនឹងពេលកន្លងមក ស្លាប់ប្រចាំថ្ងៃចន្លោះពីជាង៥០នាក់ ទៅប្រមាណ៨០នាក់នោះ។ ចំនួនមនុស្សស្លាប់ព្រោះកូវីដ១៩ សរុបនៅប្រទេសថៃ មាន១៩៧០៣នាក់ហើយ។
ថៃក៏ប្រកាសពីវិជ្ជមានថ្មី ចំនួន៧៥៩២នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ធ្វើឲ្យអ្នកកើតកូវីដសរុបក្នុងប្រទេសកើនដល់ ១,៩៧៥,៥៩១នាក់ហើយ ជាសះស្បើយសរុប ១,៨៥៧,៤៦៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។