ទំនាស់ពាក្យសម្តី ប្តីកាប់ប្រពន្ធស្លាប់ រួចរត់ចង-ក សម្លាប់ខ្លួនតាមក្រោយ!
ខេត្តប៉ៃលិន៖ ករណីឃាតកម្មមួយ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ដោយសារទំនាស់ពាក្យសម្តី បណ្តាលឲ្យប្តីកាប់សម្លាប់ប្រពន្ធ ហើយចង-កសម្លាប់ខ្លួនតាមក្រោយ នៅក្នុងបន្ទាប់ទឹក បណ្តាលឲ្យស្លាប់ទាំង ២នាក់ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរោងចាំចំការ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះ(ប្រពន្ធ) ឈ្មោះ ចាន់ គួយ អាយុ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងជនបង្ក(ប្តី) ឈ្មោះ ផាន់ ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅជាមួយគ្នា។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្ដិ៍រដ្ឋបាល បានហ៊ុំព័ទ្ធកន្លែងកើតហេតុ ដើម្បីពិនិត្យ និងកោសល្យវិច្ច័យ រួចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។