កម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៦៨នាក់ ខណៈចំនួនអ្នកស្លាប់ថ្មី ៦នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៦៨នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧២នាក់ និងមានអ្នកស្លាប់ថ្មី ៦នាក់ទៀត ក្នុងនោះ ៤នាក់ មិនបានចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ៦៨នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៧នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៦១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៩ ១៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៥ ៥១៩នាក់ និងអ្នកស្លាប់កើនឡើង ២ ៨៣៥នាក់ហើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។