ក្រោយ​រយៈពេល​ជាង ២០ ខែ​ពលរដ្ឋ​អាមេរិក​ដែល​បែកបាក់​ដោយ​កូ​វិដ​១៩ បាន​ជួបជុំគ្នា​វិញ​ហើយ​

​ចាប់ពី​ថ្ងៃទី​៨​ខែវិច្ឆិកា រដ្ឋាភិបាល​អាមេរិក​បានសម្រេច​លុប​ច្បាប់​រិត​ត្បិត​ធ្វើដំណើរ​តាមផ្លូវ​គោក​និង​អាកាស ក្រោយ​រយៈពេល​ជាង​២០​ខែ​បាន​បិទ​ព្រំដែន​ដោយសារតែ​កូ​វីដ​១៩ ។ ក្នុង​ពេលនេះ​គ្រួសារ​ដែល​បែកបាក់​បាន​ជួបជុំគ្នា​វិញ​ហើយ​។​

​នៅលើ​ស្ពាន Rainbow ព្រំដែន​អាមេរិក កាណាដា បានបញ្ចប់​ការ​រិត​ត្បិត​ដោយ​បើក​ដំណើរការ​ឡើងវិញ តាំងពីព្រឹក​ព្រលឹង​ថ្ងៃទី ៨​ខែវិច្ឆិកា​(​ពេលវេលា​អាមេរិក​)​។ ពលរដ្ឋ​ជាច្រើន​បាន​បាន​តម្រង​ជួរ​គ្នា​ដើម្បី​រងចាំ​ដល់​វេន​ខ្លួន​ឆ្លងដែន​ចូលក្នុង​ទឹកដី​អាមេរិក​ដើម្បី​ជួបជុំ​គ្រួសារ​។​

​បើទោះបី​អាមេរិក​បាន​បន្ថយ​ការ​រិត​ត្បិត ប៉ុន្តែ​ករណី​ឆ្លង​នៅក្នុង​ទឹកដី​អាមេរិក​នៅមាន​ខ្ពស់​ដដែល​។​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ៥០,៨០៩​នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ៤៥២​នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៤៧,៤៣៨,៩៦៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៧៧៦,៣៩៧​នាក់ និង​ជាសះស្បើយ​ឡើង​សរុប ៣៧.៥​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​គិត​ត្រឹម​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ចំនួន​ជាង ៤៣១​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ២២៣.៦៣​លាន​នាក់ (៦៧.៩% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​យ៉ាងហោចណាស់ ១​ដូ​ស និង ១៩២.៤​លាន​នាក់ (៥៨.៤% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close