ឃាត់ខ្លួន​ជនបរទេស​ម្នាក់ លួច​ឆ្លងដែន​ចូលមក​កម្ពុជា ដោយ​ខុសច្បាប់​!

​ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​ជនជាតិ​អ៊ុយ​កង់​ដា (UGANDA)​ម្នាក់ ករណី​លួច​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា ដោយ​ខុសច្បាប់ ត្រង់ចំណុច​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៣៧-៣៨ ក្នុងភូមិ​សាស្ត្រ ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។​

​លោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ឲ្យ​ដឹងថា ខណៈដែល​កម្លាំង​របស់​លោក កំពុង​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន ប្រទះឃើញ​ជនបរទេស​ម្នាក់ ឈ្មោះ SHARIF AHMED ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​អ៊ុយ​កង់​ដា បាន​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា និង​បានធ្វើការ​ឃាត់ខ្លួន ហើយ​បញ្ជូនទៅ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ដើម្បី​មាន​វិធាន​ការបន្ត​។​

​ជនជាតិ​អ៊ុយ​កង់​ដា រូបនេះ ក្រោយពី​នគរបាល​ការិយាល័យ​ជំនាញ ធ្វើការ​សួរនាំ​រួច នឹង​ចាត់វិធានការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close