ទីបំផុត! អវកាសយានិក ៤នាក់របស់ NASA ត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព
បរទេស៖ នៅទីបំផុតអវកាសយានិក ៤នាក់បានត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ត្រូវនឹងថ្ងៃអង្គារនៅកម្ពុជា តាមរយៈយានអវកាសរបស់ក្រុមហ៊ុន SpaceX បន្ទាប់ពីចំណាយពេល ២០០ថ្ងៃក្នុងបេសកម្មនៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។
អវកាសយានិក ៤នាក់បានចុះមកផែនដីវិញ តាមរយៈឆត្រយោងធំចំនួនបួន ដោយយានអវកាស Dragon បានធ្លាក់ក្នុងឈូងសមុទ្រម៉ិកស៊ិកនៅម៉ោង ១០៖៣៣នាទីយប់ថ្ងៃ ចន្ទ ត្រូវនឹងព្រឹកថ្ងៃអង្គារនៅកម្ពុជា មុនពេលវាត្រូវបានលើកដាក់លើនាវា។
អវកាសយានិក NASA ឈ្មោះ មេហ្គាន ម៉ាអាធឺ និងសេន គីមប្រូ លោក អាគីហ៊ីកូ ហូស៊ីហ៊ីដេ មកពីជប៉ុន និងជនជាតិបារាំងឈ្មោះ ថូម៉ាស ប៉េស្កេ មកពីទីភ្នាក់ងារអវកាសអឺរ៉ុបត្រូវបានយកចេញពីយាន ហើយដាក់នៅលើរទេះរុញជាវិធានការប្រុងប្រយ័ត្ន ព្រោះរាងកាយរបស់មនុស្សត្រូវកែសម្រួលឡើងវិញទៅនឹងទំនាញផែនដី បន្ទាប់ពីនៅលើលំហរយៈពេលវែង។
គួរបញ្ជាក់ថា អវកាសយានិកអន្តរជាតិបានធ្វើការពិសោធន៍រាប់ពាន់នៅលើដងតារាវិថី និងជួយធ្វើឱ្យប្រសើរឡើងនូវបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើស្ថានីយ ISS ក្នុងអំឡុងពេលបេសកកម្ម “Crew-2” របស់ពួកគេ៕
ប្រភព៖ CGTN
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។