សំបុកអកត្រីក្បាលប្រផេះចំនួន១០ រកឃើញនៅតំបន់រ៉ាមសារបឹងទន្លេឆ្មា
អកត្រីក្បាលប្រផេះ គឺជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក។សត្វនេះកំពុងមានការថយចុះនៅតំបន់មួយចំនួនដូចជាតាមដងទន្លេសេកុងជាដើម។
ដោយឡែកក្នុងខែតុលានេះឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មាបានរកឃើញសំបុកសត្វនេះចំនួន១០នៅតំបន់រ៉ាមសារ យើងសង្ឃឹមថាសំបុកសត្វនេះច្រើនទៀតនឹងត្រូវបានរកឃើញដោយហេតុថារដូវបន្តពូជឆ្នាំនេះមិនទាន់បានបញ្ចប់ទេ។
ការកត់ត្រានេះបង្ហាញថាតំបន់ដីសើមបឹងទន្លេឆ្មានេះគឺជាតំបន់ដ៍សំខាន់មួយដែលបាននិងកំពុងគាំទ្រដល់ការរស់នៅរបស់អកត្រីក្បាលប្រផេះនេះ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាដោយមានការគាំទ្រថវិកាពី The European Union-Our Tonle Sap projectបាននិងគាំទ្រដល់ការល្បាតរបស់ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មាក្នុងការអង្កេតតាមដានជីវចម្រុះនិងការអនុវត្តច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។