សិង្ហបុរី! សត្វតោ៤ក្បាល ឆ្លងកូវី១៩ នៅកន្លែងកម្សាន្ត
ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយថា មានសត្វតោ៤ក្បាល នៅកន្លែងកម្សាន្ត សាហ្វារី រាត្រី (Night Safari) បានតេស្តរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីសម្តែងជាមួយបុគ្គលិកម្នាក់មានផ្ទុកកូវីដ គឺជាបុគ្គលិករបស់ Mandai Wildlife Group នៅប្រទេសសិង្ហបុរី។
ព័ត៌មានដែលចេញផ្សាយ កាលពីថ្ងៃទី៩ វិច្ឆិកា បានឲ្យដឹងដែរថា សត្វតោអាហ្វ្រិកទាំងនោះ មានអាការៈស្រាលទេ ក្អក និងកន្តាស់ទៀតផង។
ប្រភពព័ត៌មានបានឲ្យដែរថា បុគ្គលិកមើលសត្វតោ ចំនួន៣នាក់ហើយដែលបានឆ្លងកូវីដ១៩ ហើយពេលនេះ ខាងក្រុមហ៊ុនកំពុងធ្វើតេស្តសត្វតោផ្សេងៗទៀតដែរ ខណៈទីតាំងកម្សាន្តនោះបានបិទទ្វារ តាំងពីថ្ងៃអាទិត្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។