ឯកឧត្តមរដ្ធមន្ត្រីក្រសួងកសិកម្ម និងលោកជំទាវកាន់បិណ្ឌវត្តមង្គលសិរីគៀនឃ្លាំង

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រី មន្ត្រីរាជការក្រសួងបានមូលមតិគ្នាជាឯកច្ឆ័នប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៨ នៅវត្តមង្គលសិរីគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីវេរចង្ហាន់ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ មានមាតា បិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានបែកកាយរំលាយក្ខន្ធហើយ មួយចំណែកទៀតឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមអំណាចផល្លានិសង្ឃ ដែលកើតឡើងអំពីពិធីបុណ្យនេះ ជួយយិតយោងដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់នោះ ឲ្យបានសោយសុខក្នុងសុគតិភព ជាភិយ្យោ ភាពតរៀងទៅ។

សូមឲ្យឯកឧត្តម លោកជំទាវ លោក និងលោកស្រីដែលបានចូលរួម ក្នុងពិធីកាន់បិណ្ឌ វេនទី៨ នាថ្ងៃនេះសូមទទួលបានពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close