ចាប់ខ្លួន​ពលករ​ខ្មែរ​៣០​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ខុសច្បាប់ តាម​ច្រក​ស្រុក​ម៉ាឡៃ​

ខេត្តបន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣០​នាក់ ដែល​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ម៉ាឡៃ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រង់ចំណុច​ភូមិ​ឣ​ភិ​វឌ្ឍន៍ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បានឱ្យដឹងថា ខណៈ​កំពុង​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន បាន​ប្រទះឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣០​នាក់ (​ស្រី​១៥​នាក់​) បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់​តែម្តង​។
​ជាមួយគ្នា កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ជា​មេខ្យល់ ឈ្មោះ ហៀ​ត ហាក់ អាយុ​២៩​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ​។ រីឯ​អ្នក​ផ្សេងទៀត បាន​យកទៅ​ធ្វើ​កិច្ចសន្យា រួច​ប្រគល់​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close