ថ្ងៃនេះ! កម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៦៥នាក់ ខណៈចំនួនអ្នកស្លាប់ថ្មី ៥នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៦៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦៨នាក់ និងមានអ្នកស្លាប់ថ្មី ៥នាក់ទៀត ក្នុងនោះ ៤នាក់ មិនបានចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ៦៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៧នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៥៨នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៩ ២៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៥ ៦៥៩នាក់ និងអ្នកស្លាប់កើនឡើង ២ ៨៤៥នាក់ហើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។