សម្តេច ស ខេង អញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ តម្លៃ៦០លានដុល្លារ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ លើទីតាំងចាស់។ទីតាំងរបស់អគារទីស្តីការក្រសួងមហាផ្ទៃ គឺស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារដែលចំណាយថវិកាសាងសង់ ប្រមាណ ៦០លានដុល្លារនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងខែសីហា ឆ្នាំ២០២៣ ខាងមុខ។ ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់នេះ ដោយមានការយល់ព្រមពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាអគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីដែលសាងសង់នៅទីតាំងចាស់ ចំណាយថវិកា សាងសង់ ប្រមាណជា ៦០លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។