កម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៦៦នាក់ ខណៈចំនួនអ្នកស្លាប់ថ្មី ៥នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៦៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧១នាក់ និងមានអ្នកស្លាប់ថ្មី ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ៦៦នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៨នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៥៨នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៥នាក់នោះ មាន៣នាក់ មិនបានចាក់វ៉ាក់សាំង។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៩ ៣៥៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៥ ៧៣០នាក់ និងអ្នកស្លាប់កើនឡើង ២ ៨៥០នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។