ប្រសិទ្ធភាពនៃវ៉ាក់សាំងModerna , Pfizer , Johnson & Johnsonចុះខ្សោយក្រោយការចាក់៦ខែ
ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌសុខាភិបាលសាធារណៈOakland មជ្ឈមណ្ឌលសុខាភិបាលស្តីពីអតីតយុទ្ធជន San Francisco និងមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យតិចសាស បានបើកការស្រាវជ្រាវទ្រង់ទ្រាយធំទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំង។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញឲ្យឃើញថា វ៉ាក់សាំង៣ប្រភេទ គឺ Moderna , Pfizer , Johnson & Johnson មានប្រសិទ្ធភាពចុះខ្សោយក្រោយរយៈពេលចាក់បាន៦ខែ។
តាមលទ្ធផលស្រាវជ្រាវដែលប្រកាសនៅលើទស្សនាវដ្តី Science នាថ្ងៃទី ៥ខែវិច្ឆិកា ទៅលើក្រុមស្ម័គចិត្តជាង ៥សែននាក់ ដែលបានចាក់គ្រប់ចំនួនដូស និងពលរដ្ឋ៣សែននា់មិនទាន់ចាក់វ៉ាក់សាំង ។ លទ្ធផលបង្ហាញឲ្យឃើញថា ប្រសិទ្ធភាពវ៉ាក់សាំង បានចុះខ្សោយពី ៣៥%-៨៥% ក្រោយការចាក់ដូសទីពីរ បាន ៦ខែ។
វ៉ាក់សាំងទាំង៣ប្រភេទខាងលើ គឺមានប្រសិទ្ធភាពការពារដូចគ្នាក្នុងពេលដំបូង នៃការប្រើប្រាស់ ប៉ុន្តែក្រោយរយៈពេល៦ខែ ប្រសិទ្ធភាពបានផ្លាស់ប្តូរ។ តាមលទ្ធផលស្រាវជ្រាវ វ៉ាក់សាំង Moderna មានប្រសិទ្ធភាពទប់ស្កាត់កូវីដ១៩ ៥៨% ក្រោយការចាក់៦ខែ និងប្រសិទ្ធភាពដល់ទៅ ៨៩% ក្រោយការចាក់បាន៣ខែ។
ដូចគ្នានោះដែរ វ៉ាក់សាំងចាក់គ្រប់ចំនួនពីរដូស របស់ក្រុមហ៊ុន Pfizer ក៏បានថយប្រសិទ្ធភាព ពី ៨៧%នៅដល់តែ ៤៥%ប៉ុណ្ណោះ ។ចំណែកវ៉ាក់សាំង Johnson & Johnsonថយប្រសិទ្ធភាពខ្លាំងជាង វ៉ាក់សាំងទាំងពីរខាងលើ ដោយថយចុះពី ៨៦%នៅដល់តែ១៣% ប៉ុណ្ណោះក្រោយការចាក់បាន៦ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។