ក្រុមហ៊ុន Vietjet ផ្តល់ជូននូវភាពល្អឥតខ្ចោះ ដើម្បីអបអររដូវកាលបុណ្យ និងឆ្លងឆ្នាំសកល
(ភ្នំពេញ) ៖ នារដូវកាលអបអរសាទររដូវកាលបុណ្យ និងការប្រារព្ធពិធីឆ្លងឆ្នាំសកលនាចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet កំពុងតែពង្រីកបណ្តាញហោះហើររបស់ខ្លួនដើម្បីផ្តល់ភាពកាន់តែងាយស្រួល និង ផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការហោះហើរដោយផ្ទាល់ទៅកាន់គោលដៅជាច្រើន។
ជើងហោះហើរថ្មីមួយរវាងកោះភូកុ (វៀតណាម) និង ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) នឹងចាប់ផ្តើមពីថ្ងៃទី 22 ខែធ្នូឆ្នាំ 2018 នេះតទៅ។ ជើងហោះហើរនេះ នឹងភ្ជាប់ទិសដៅទេសចរណ៍ដ៏ល្បីល្បាញទាំងពីរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរក៏ដូចជាប្រជាជនក្នុងស្រុកនៃភាគីទាំងពីរ ហើយវាក៏ជាការរួមចំណែកដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសមាហរណកម្មនៅក្នុងតំបន់ផងដែរ។
ការហោះហើរដែលមានរយៈពេលប្រាំម៉ោងកន្លះរៀងរាល់ជើង ជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យជើងហោះហើរទៅមករវាងកោះភូកុ និង ទីក្រុងសេអ៊ូល មានប្រជាប្រិយភាព។ ជើងហោះហើរពីកោះភូកុ ត្រូវបានគ្រោងនឹងចេញដំណើរជារៀងរាល់ថ្ងៃនៅម៉ោង 15:30 ហើយមកដល់ទីក្រុងសេអ៊ូលនៅម៉ោង 22:45 ខណៈពេលដែលជើងហោះហើរត្រឡប់មកវិញ នឹងចេញដំណើរពីទីក្រុងសេអ៊ូលនៅម៉ោង 1:45 ហើយទៅដល់កោះភូកុនៅវេលាម៉ោង 5:35 ម៉ោងនៅក្នុងស្រុក។
កោះភូកុ គឺជាផ្នែកមួយនៃខេត្ត កៀន ជាំង (Kien Giang) និងជាកោះធំជាងគេនៅក្នុងប្រទេសវៀតណាម។ កោះភូកុ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ត្រូវបានគេដាក់ឈ្មោះនិងស្គាល់ថាជា «កោះគុជ» ដែលបានទាក់ទាញការវិនិយោគសំខាន់ៗលើអចលនទ្រព្យនៅក្នុងគម្រោងទេសចរណ៍ និង រមណីយដ្ឋាន។ ការបើកជើងហោះហើរថ្មីដែលភ្ជាប់កោះភូកុ និងរដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូងនេះបានទទួលការកោតសរសើរថានាំមកនូវការផ្លាស់ប្តូរដែលគួរជាទីមោទក នឹងលើកកម្ពស់ការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាព ភាពស៊ីវីល័យ និងទំនើប មកដល់ប្រជាជនក្នុងស្រុកនៃតំបន់ទាំងពីរ។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Thai Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយមានការិយាល័យនៅព្រលានយន្តហោះ សុវណ្ណភូមិ នាទីក្រុងបាងកក គ្រោងនឹងរៀបចំជើងហោះហើរផ្ទាល់ពីក្រុងបាងកកទៅកាន់ប្រទេសវៀតណាម និង តៃវ៉ាន់ផងដែរ។ សេវាកម្មជើងហោះហើរប្រចាំថ្ងៃពីទីក្រុងបាងកក ទៅកាន់ទីក្រុងដាណាងដែលជាទីក្រុងឆ្នេរសមុទ្រនៅប្រទេស វៀតណាមភាគកណ្តាលគ្រោងនឹងហោះហើរនៅថ្ងៃទី 15 ខែតុលាឆ្នាំ 2018 ដែលមានជើងហោះហើរ 5 ជើងក្នុងមួយសប្តាហ៍ពីទីក្រុងបាងកក – ទៅកាន់តំបន់តាជុង (Taichung sector) ចាប់ពីថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2018 ដែលគ្រោងនឹងហោះហើរជាប្រចាំ រៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ការបើកជើងហោះហើររវាងទីក្រុងបាងកក និង តាជុង នឹងដំណើរការស្របពេលជាមួយនឹងការបើកសម្ពោធពិធីតាំងពិព័រណ៍ពិភពផ្កានៃតំបន់តាជុងឆ្នាំ 2018 (Taichung World Flora Exposition) ។
សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងមក៖
Makara Chheang
Email: makara@reddot.com.kh
TEL: 017 651 649
Ms Kieu Duong (Amy)
Email: kieuduong@vietjetair.com
Tel: (+84)932 775 066
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។