កូនស្រី​លោក ឌូ​តឺ​តេ ទៅ​ចូលរួម​ជាមួយ​បក្ស​ផ្សេង ខណៈ​ការដូរ​បេក្ខភាព​ប្រធានាធិបតី​ហ្វីលីពីន នៅមាន​សុពលភាព​

​ហ្វីលីពីន​៖ កូនស្រី​របស់លោក ឌូ​តឺ​តេ ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១១ វិច្ឆិកា ២០២១ បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ថ្មី​មួយ បើតាម​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស ជាការ​ផ្លាស់ប្តូរ​ពី​ទៅ​បក្ស​ផ្សេង ស្របពេល​នៅសល់​ថ្ងៃ សម្រាប់​ការដោះដូរ​បេក្ខភាព​ប្រធានាធិបតី អាណត្តិ​ថ្មី នេះ​បើតាម​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន CNA ។​

​លោកស្រី Sara Duterte-Carpio ក្នុង​វ័យ​៤៣​ឆ្នាំ ក៏បាន​ទើប​ដកខ្លួន​ចេញពី​បេក្ខភាព​ជា​អភិបាលក្រុង Davao នៅ​ឆ្នាំក្រោយ​ដែរ ហើយ​លោកស្រី​បាន​នាំមុខ​សម្លេង​ស្ទង់​មតិ ក្នុងឆ្នាំនេះ ក្នុង​បេក្ខភាព​ជា​ប្រធានាធិបតី ជា​តំណែង​ដែល​លោកស្រី​អះអាង​ដដែលៗ​ថា លោកស្រី​គ្មាន​បំណង​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស Lakas-CMD បាន​ឲ្យ​ដឹងថា លោកស្រី Duterte-Carpio គឺជា​មេដឹកនាំ​តែង​គោរព​សន្យា និង​ពិតជា​សាក​សម​។ តាមពិត គណបក្ស​នេះ​បានជ្រើសរើស​តំណែង​បេក្ខភាព​ប្រ​នា​ធិបតី​រូ​ច​ហើយ ប៉ុន្តែ គណបក្ស​អាច​នៅមាន​ពេល​ផ្លាស់ប្តូរ​បាន ព្រោះ​កាលបរិច្ឆេត​ចុងក្រោយ​នៃ​ការតែងតាំង​បេក្ខភាព​ប្រធានាធិបតី គឺ​នៅ​ថ្ងៃទី​១៥ វិច្ឆិកា​។​

​លោក រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​បច្ចុប្បន្ន វ័យ​៧៦​ឆ្នាំ មិនអាច​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទៀត​ទេ ដោយសារតែ​ការតម្រូវ​តាមច្បាប់ ហើយ​លោក​ត្រូវផុត​អាណត្តិ នៅ​ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close