បាញប្រហារទៅលើកម្លាំងប៉ូលិស ស្លាប់និងរបួស៥នាក់នៅអាមេរិក
អាមេរិកបន្តរងការបាញ់ប្រហារទៀតហើយ ដោយពេលនេះ គឺបាញ់ប្រហារសម្តៅទៅលើក្រុមប៉ូលិសយាមល្បាត ។ សរុបមានប៉ូលិស ម្នាក់ស្លាប់ និង ៤នាក់ រងរបួសនៅក្នុងហេតុការបាញ់ប្រហារ កើតឡើងនៅទីក្រុង Florence រដ្ឋ carolina អាមេរិក។
សារព័ត៌មានCNN បានផ្សាយថា នៅវេលាម៉ោង១៧រសៀលថ្ងៃទី៣ខែតុលា (ត្រូវនឹងព្រឹកទី៤ខែតុលា ម៉ោងនៅកម្ពុជា )កម្លាំងសន្តិសុខបានប្រកាសថា ចាប់បានជនដៃដល់ ម្នាក់ ក្រោយការបាញ់ប្រហារ មួយម៉ោង។
ឆ្លើយតបនឹងបទសម្ភាសន៍ លោក John Wukela អ្នកនាំពាក្យ រដ្ឋាភិបាលទីក្រុង Florecne បានបញ្ចាក់ថា មានប៉ូលិស រងរបួសធ្ងន់ ជាច្រើននាក់ ប៉ុន្តែលោកមិនបាន ប្រកាសឲ្យដឹងពីចំនួនអ្នកស្លាប់នោះឡើយ ក៏ដូចជា អត្តសញ្ញាណជនដៃដល់ ក៏ដូចជាហេតុផលដែលបានបញ់ប្រហារនោះ ។
កម្លាំងសន្តិសុខនៅក្នុងទីក្រុងខាងលើបាន ឡោមព័ទទីតាំង កើតហេតុ ដើម្បី បើកការស្រាវជ្រាវ ។ សាលារៀបមធ្យមសិក្សា West Florence នៅក្បែរនោះ បង្ខំចិត្តត្រូវបិទទ្វាជាបណ្តោះអាសន្ន ដើម្បីបង្ការខ្លាចមានភាពគ្រោះថ្នាក់។
ទីក្រុង Florence គឺជាទីក្រុងដែលមានពលរដ្ឋ ជិត ៤០មឺននាក់រស់នៅ ស្ថិតនៅ កណ្តាល នៃទីក្រុង Columbia និង Charleston រដ្ឋកាលីហ្វ័រនីញ៉ា ។មកទលពេលនេះគែមិនទាន់ដឹងពីហេតុផលដែល មានការបាញ់ប្រហារទៅលើកម្លាំងប៉ូលិស នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។