អាជ្ញាធរឥណ្ឌា ប្រកាសបិទទ្វារសាលា ១សប្តាហ៍ ដោយសារបំពុលខ្យល់ខ្លាំង
អាជ្ញាធរក្នុងក្រុងញ៉ូវដេល្លី ( New Delhi ) ប្រទេសឥណ្ឌា បានប្រកាសពីការបិទទ្វារសាលារៀន ១សប្តាហ៍ ខណៈដែលគណៈគ្រប់គ្រង់ស្ថានភាពបំពុលបរិស្ថាន នៅក្នុងរដ្ឋធានី របស់ឥណ្ឌាមួយនេះ បានព្រមានពីការប៉ះពាល់ខ្លាំងដល់សុខភាព។
មន្ត្រីជាន់ខ្ពស់ប្រចាំក្រុងដេល្លី លោក Arvind Kejriwal បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបិទទ្វារសាលារៀន នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃចន្ទ ទី១៥ វិច្ឆិកា ឆ្នាំ២០២១ ដូច្នេះកុមារ នឹងមិនត្រូវស្រូបយកខ្យល់ពុល តាមរយៈការដកដង្ហើម។
គួរបញ្ជាក់ថា ក្រុងញ៉ូវដេល្លី មានប្រជាជន រស់នៅសរុបប្រមាណ ២០លាននាក់។ ញ៉ូវដេល្លី ត្រូវបានចាត់ទុកថា ជាក្រុងមួយ ក្នុងចំណោមក្រុង ត្រូវបានបំពុលបរិស្ថានខ្លាំំងបំផុតមួយ នៅលើពិភពលោក ជាមួយនឹងការបំភាយឧស្ម័នពុល ពីរោងចក្រ និងយានយន្ត និងផ្សែង ពីភ្លើងកសិកម្ម ធ្វើឱ្យខ្យល់របស់វា ទៅជាពណ៌ប្រផេះរៀងរាល់រដូវរងា។
កាលពី ថ្ងៃសៅរ៍ ទី១៣ វិច្ឆិកា កម្រិត នៃភាគល្អិត PM2.5 – តូចបំផុត និងគ្រោះថ្នាក់បំផុត ដែលអាចចូលទៅក្នុងចរន្តឈាម – ឡើងដល់300 នៅលើសន្ទស្សន៍ គុណភាពខ្យល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។