អគ្គនាយកស៊ីម៉ាក់៖ រកឃើញករណីលួចលាក់អាវុធ២ករណីនៅខេត្តបាត់ដំបង
តាមទំព័រ facebook នៅថ្ងៃនេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យថា ថ្មីៗនេះ (នៅខេត្តបាត់ដំបងមានចំនួន២ករណី) សមត្ថកិច្ចបានរកឃេីញការលួចលាក់កប់ទុកអាវុធស្វ័យប្រវត្តិទាំងនេះ សំរាប់បំរេីគោលដៅខុសច្បាប់។
ក្នុងនោះលោក ហេង រតនា បញ្ជាក់ថា ករណីនេះអាចជាការជួញដូរអាវុធឬបង្កសកម្មភាពប្រដាប់អាវុធផេ្សងៗ និងអាចជាមហ្ឆិតាបង្កអសន្តិសុខសង្គម។
យ៉ាងណាក៏ដោយ ករណីនេះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់លម្អិតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។