ក្ងោក កំពុងរស់នៅក្នុងព្រៃ នៃសហគមន៍តំបន់ការពារធម្មជាតិរនូសខ្ញែង
ក្ងោកកំពុងរស់នៅក្នុងព្រៃនៃសហគមន៍តំបន់ការពារធម្មជាតិរនូសខ្ញែង នៃដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌល់គិរី។ ទេសចរ អាចមកឃើញក្ងោកទាំងនេះបានដូចគ្នា។
យោងតាមសៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបោះពុម្ភដោយក្រសួងបរិស្ថាន ក្ងោកជាបក្សីមាឌធំ មានសម្រស់ដ៏ស្រស់ស្អាតនៅលើផែនដី។ អម្បូរសត្វក្ងោកបៃតង ជាប្រភេទសត្វកម្រមួយប្រភេទ កំពុងទទួលការគម្រាមកំហែងដល់ពូជពង្សនៅភពផែនដី។
ក្ងោក តែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។
សូមបញ្ជាក់ថា ក្ងោក តែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិតជាអាហារ៕
https://www.facebook.com/314699302002531/videos/475931023744122
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។