អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​សិក្សា​ដើម្បី​ជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្តី​

​ខេត្តសៀមរាប​៖ ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​យកចិត្តទុកដាក់​ជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្តី ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​។​

​ការជួសជុល​បាន​ចាប់ដំណើរការ​ពី​ខែតុលា ឆ្នាំ​២០២១ មក​ឃើញថា​៖ ខ្លោងទ្វារ​មានការ​ខូចខាត​ខ្លាំង និង​រចនា​សម្ពន្ធ​សំណង់​ដែលមាន​ភាពស្មុគស្មាញ​។ រហូតមកដល់​ពេលនេះ​ការងារ​សម្រេចបាន​ជាង​៣០​ភាគរយ​ហើយ​។

​ដោយឡែក ការងារ​ដែល​ត្រូវអនុវត្ត​បន្ត​ដូចជា ធ្វើការ​សិក្សា​ដើម្បី​ពង្រឹង​រចនា​សម្ពន្ធ​ផ្នែក​ខាងក្រោម និង​ជួសជុល​ពង្រឹង​ខ្លោងទ្វារ​ទាំងមូល​ឡើងវិញ គ្រោង​បញ្ចប់​នា​ដំណាច់ឆ្នាំ​២០២២ ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close