ថៃ៖ វិស័យទេសចរណ៍ អាចជួយស្តាសេដ្ឋកិច្ចឡើងវិញ
ការិយាល័យនៃក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃបានប្រកាសថ្មីៗនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ប៉ុន្តែការិយាល័យមួយនេះបានបង្ហាញក្តីសង្ឃឹមចំពោះការស្តារឡើងវិញតាមរយៈវិស័យទេសចរណ៍។
វិធានការគ្រប់គ្រងការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ វិស័យសេវាកម្មម្ហូបអាហារ និងកន្លែងស្នាក់នៅបានធ្លាក់ចុះ ១៨,៦ភាគរយនៅក្នុងខែកក្កដាដល់ខែកញ្ញា។
ការរឹតបន្តឹងចំពោះការធ្វើដំណើរដោយសារជំងឺរាតត្បាតបានធ្វើឱ្យចំនួនអ្នកទៅទស្សនាប្រទេសថៃមានការធ្លាក់ចុះពី ៤០លាននាក់កាលពីក្នុងឆ្នាំ២០១៩ មកនៅត្រឹមតែ ៧៣ ០០០នាក់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២១។
ការបន្ធូរបន្ថយវិធានការរឹតត្បិតដោយសារជំងឺកូវីដ-១៩ រួមជាមួយនឹងការវិលត្រឡប់មកបន្តិចម្តងៗរបស់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា បានធ្វើឱ្យប្រទេសថៃមានសង្ឃឹមសម្រាប់កំណើន ១,២ភាគរយនៅក្នុងឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។