ទោះមានករណីឆ្លងកូវីដ១៩ កើនឡើង តែអាមេរិក និងមិនរិតត្បិតក្នុងឱកាសចូលឆ្នាំសកល

ក្នុងពេលនេះដែរ ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប មានគម្រោងអនុវត្តវិធានការរិតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ បង្កឲ្យមានបាតុកម្មប្រឆាំងជាច្រើនកើតឡើង។ ក្នុងពេលនេះដែររដ្ឋាភិបាលអាមេរិក មិនមានគម្រោងរិតត្បិត ឬបិទប្រទេសនោះឡើយ។

លោក Jeff Zients មន្ត្រីសេតវិមាន ទទួលបន្ទុកទប់ស្កាត់ការឆ្លងកូវីដ ១៩ បានបញ្ជាក់ថា នឹងមិនមានការបិទប្រទេសជាថ្មីក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវិដ១៩ ទៀតឡើយ។ ប៉ុន្តែអាមេរិកនៅតែបន្តរក្សាការពាក់ម៉ាស់ដើម្បីទប់ស្កាតការឆ្លងរាលដាលកូវីដ១៩ នៅក្នុងតំបន់ដែលមានហានិភ័យឆ្លងខ្ពស់ ។
ពាក់ព័ន្ធការឆ្លងកូវីដ ១៩ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៤,១៥៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកមានកររណីឆ្លងកូវីដ១៩ កើនឡើងដល់ ៤៨,៧៤៨,៥៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៤,៨៦៤នាក់ និងជាសះស្បើយឡើងសរុប ៣៨.៦៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក (CDC) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា អត្រាឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ១៨% នៅក្នុងរយៈពេល មួយសប្តាហ៍កន្លងទៅនេះ ជាមួយនឹងចំនួនអ្នកឆ្លងជាមធ្យមជាង ៩២,០០០នាក់ក្នុងមួយថ្ងៃ ខណៈអត្រាស្លាប់វិញ ក៏មានកម្រិតខ្ពស់ផងដែរ។
គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥៣លានដូស ក្នុងនោះប្រជាជន ២៣០.៧២លាននាក់ (៧០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥លាននាក់ (៥៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៣៦លាននាក់ (១០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។