សិទ្ធិសេរីភាពរបស់ស្ត្រី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាន់តែបាត់បង់

នៅពេលនេះដែរក្រុមតាលីបង់ បានចេញច្បាប់ហាមប្រាមស្ត្រីចូលរួមនៅក្នុងវិស័យសីល្បៈ ការសំដែង …។ រដ្ឋាភិបាលតាលីបង់ បានចេញច្បាប់ហាមប្រាមដល់ប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងប្រទេស អាហ្វហ្គានីស្ថាន ក្នុងនោះមានទាំងការសម្តែងភាពយន្តគឺមិនអនុញ្ញាតឲ្យមានស្ត្រី ចូលរួម នោះឡើយ។ ចំណែកស្ត្រីនៅក្នុងប្រទេសនេះគឺត្រូវតែពាក់ស្បៃគ្រប់ក្បាលមុខ ដូចដើម។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា ក្រសួងសីលធម៌ បានចេញច្បាប់៩ យ៉ាង ក្នុងនោះផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវដើរផ្ទុយពីគោលការណ៍នោះឡើយ។ សកម្មភាពខាងលើ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិពីការរំលោភសិទ្ធិស្ត្រី ខុសពីអ្វីដែលក្រុមតាលីបង់បានសន្យា។
បើទោះបីក្រុមតាលីបង់បានខិតខំដើម្បីធានាដោយបើកជំហរលើលិស្ធិស្ត្រី ក្រោយការឡើង ដឹកនាំអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២១។ ក្រុមតាលីបង់បានសន្យាចែក អំណាចដល់ស្ត្រី ប៉ុន្តែក្រោយកាន់អំណាចគឺមិនអនុញ្ញាតឲ្យស្ត្រីចូលរួមរដ្ឋាភិបាលឡើយ។
សហគមន៍អន្តរជាតិបានអំពាវនាវជាច្រើនលើក ដល់រដ្ឋាភីបាលតាលីបង់គោរពសិទ្ធិស្ត្រី ប៉ុន្តែក្រុមនេះមិនបានអនុវត្តនោះឡើយ។ បច្ចុប្បន្នតាលីបង់កំពុងប្រឈមនឹង បញ្ហាកង្វះស្បៀងអាហារយ៉ាងខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។