កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣២នាក់ទៀត និងស្លាប់ ៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៣២នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៣០នាក់ និងមានអ្នកស្លាប់ថ្មី ៤នាក់ទៀត កាលពីម្សិលមិញ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ៣២នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ០៧នាក់ និង ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ២៥នាក់។ អ្នកស្លាប់ទាំង៤នាក់ ក្នុងនោះមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០៣នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២ម៉ឺន០៩ នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយសរុប ១១ម៉ឺន៦ពាន់៣៨៧ នាក់ និងអ្នកស្លាប់សរុប ២ពាន់៩១៨ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។