ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្ទឹងមានជ័យ​ទី​៣ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​សួន​វឌ្ឍនៈ ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០២​នាក់​៖ ១-​ឈ្មោះ ប៉ាយ ឡៃ​ហេន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ​ឳ​ឡឹ​ក ឃុំ​រំដោះ ស្រុក​រវៀង ខេត្តព្រះវិហារ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​ ២-​ឈ្មោះ យឹម រ៉ាវី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ ស្នាក់នៅ​ភូមិ​អូស​ពោធិ៍ ឃុំ​រំទុំ ស្រុក​រវៀង ខេត្តព្រះវិហារ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

​វត្ថុតាង​ចាប់យក​៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន​០១​កញ្ចប់​ថង់​ធំ​ល្មម​, ម៉ូតូ​ម៉ា​កណិច ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​បន្ទាយមានជ័យ 1S-4782, ប័ណ្ណ​សម្គាល់​យានយន្ត​មួយ​សន្លឹក​, លិខិត​លក់​ទិញ​ម៉ូតូ ចំនួន​០១​សន្លឹក​, កាត​ចាក់​វ៉ាក់សាំង​កូ​វីត​-១៩ ចំនួន​០១​សន្លឹក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​លើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close