ថៃស្នើឲ្យភាគីកម្ពុជាជួយទប់ស្កាត់ពលករខ្មែរដែលចូលទៅប្រទេសថៃខុសច្បាប់ និងជួយទប់បស្កាត់ ការលួចជីករ៉ែមាសត្រង់ចំណុច ខ១៣
ក្នុងជំនួបកាលពីថ្ងៃពុធ (២៤ វិច្ឆិកា) រវាងកងកម្លាំងកម្ពុជាប្រចាំនៅច្រកភ្នំព្រឹក និងតម្រួតល្បាតព្រំដែនថៃ ភាគីថៃបានស្នើដល់ភាគីកម្ពុជា សហការជួយទប់ស្កាត់លករខ្មែរដែលចូលទៅប្រទេសថៃដោយខុសច្បាប់ និងស្នើឲ្យភាគីកម្ពុជាជួយទប់បស្កាត់ ការលួចជីករ៉ែមាសត្រង់ចំណុចខ១៣ផង។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាព លើការជួបពិភាក្សារួមគ្នាក្នុងមួយខែម្តង តាមកងអនុសេនាធំនីមួយៗផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។