ឯកឧត្តម គួច ចំរើន ណែនាំ​ឲ្យ​ប្រមូល​កាកសំណល់​ឱ្យបាន​ស្អាត ដើម្បី​ត្រៀម​សម្ពោធ​ផ្លូវ ៣៧​ខ្សែ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ដើមខែ​ធ្នូ ខាងមុខ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ សីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីលាន​តេ​ជោ (​ពយ​តា​មូង​) ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​ទីលាន​តេ​ជោ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​ស្ថាបនា​ទីលាន​តេ​ជោ ត្រូវ​ព​ន្លឿ​ន​ការប្រមូល​កាកសំណល់ និង​លាង​សម្អាត​ឱ្យបាន​ស្អាត ព្រោះ​ទីតាំង​ទីលាន​តេ​ជោ រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​នឹង​រៀបចំ​វេទិកា​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​៣៧​ខ្សែ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១ និង​ទី​២ នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​។

​ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​អញ្ជើញ​ទៅពិនិត្យ​ការជួសជុល​កែលម្អ​រង្វង់​មូល​តោ​ពីរ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​លើកស្ទួយ​សោភ័ណភាព ត្រៀម​ទទួល​ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវទេសចរ​បរទេស​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​នាពេលខាងមុខ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close