មនុស្ស​ស្លាប់ ១៤​នាក់ ក្នុង​គ្រោះធម្មជាតិ​ភ្លៀង និង​ខ្យល់​បក់​ខ្លាំង នៅ​ប្រទេស​ស្រីលង្កា​

​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ (DMC) បាន​និយាយថា មនុស្ស​ចំនួន ១៤​នាក់​បាន​ស្លាប់ និង​មនុស្ស​ម្នាក់​បាត់​ខ្លួន បន្ទាប់ពី​មាន​ខ្យល់​បក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំងប្រទេស​ស្រីលង្កា​ចាប់តាំងពី​សប្ដាហ៍​មុន​មក​។

​យោងតាម​តួលេខ​ថ្មី​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ (DMC) បាន​ឲ្យ​ដឹងថា គ្រួសារ​ជាង ១០០,០០០​គ្រួសារ ត្រូវបាន​រង​ផលប៉ះពាល់​នៅក្នុង​ស្រុក​ចំនួន​៩ ដោយសារ​អាកាសធាតុ​មិនល្អ ខណៈ​មនុស្ស ១១៤​នាក់ បាន​ផ្លាស់​ទីលំនៅ​ទៅកាន់​ទី​សុវត្ថិភាព និង ២២​នាក់ បាន​រងរបួស​។

​ក្រសួង​ឧតុនិយម​ស្រីលង្កា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា ការប្រកាសអាសន្ន​ពណ៌​ក្រហម​ត្រូវ​បានចេញ​សម្រាប់​ស្រុក​ចំនួន​១៩ ខណៈដែល​ភ្លៀង​ធ្លាក់​ខ្លាំង​លើសពី ១០០​មី​លី​ម៉ែត្រ​ត្រូវបាន​រំពឹងទុក​នៅក្នុង​ស្រុក​ចំនួន​១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close