បុរស​ម្នាក់ ដែល​ជេរប្រមាថ និង​ដេញ​វាយ​សមត្ថកិច្ច​ចរាចរណ៍ ត្រូវបាន​ឃាត់ខ្លួន​ហើយ​!

​ភ្នំពេញ​៖ បើតាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា បុរស​ម្នាក់ ដែល​បាន​ជេរប្រមាថ​មើលងាយ និង​ដេញ​វាយ​សមត្ថកិច្ច ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នោះ ត្រូវបាន​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី២៦ វិច្ឆិកានេះ នៅ​ចំណុច​សាល​មហោស្រប​ចេនឡា ម្តុំ​ផ្សារ​ដើម​គរ និង​នាំខ្លួន​ទៅ​សាកសួរ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close