សម្តេច ហ៊ុន សែន ៖ ការបាត់បង់សម្តេចក្រុមព្រះ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ
តាមរយៈសាររំលែកព្រះបរមទុក្ខ ថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ និងព្រះរាជបុត្រាបុត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឬទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ក្របដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់បានសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ នៅប្រទេសបារាំង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។