កូ​វីដ​១៩ បំប្លែង​ថ្មី Omicron កំពុង​គំរាមកំហែង​អាមេរិក និង​ប្រទេស​ជុំវិញ​ពិភពលោក​

​អាមេរិក​កំពុង​ប្រឈម​នៃ​ការវាយប្រហារ​ដោយ​រលក​កូ​វីដ ១៩ លើក​ទី​៥ ដោយសារតែ ដោយសារតែ​ការឆ្លង​រាលដាល វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង មាន​ប្រភព​មកពី​អាហ្វ្រិក​ខាងត្បូង​។​

​បណ្ឌិត Anthony Fauci អគ្គនាយក​មជ្ឈមណ្ឌល ជំងឺឆ្លង​ជាតិ បាន​លើកឡើងថា អាមេរិក​អាច​ប្រឈម​នឹង​រលក​កូ​វិដ​១៩ លើក​ទី​៥ ក្នុងពេលដែល​ករណី​ឆ្លង​កូ​វីដ ១៩ នៅ​អាមេរិក​កើនឡើង​ខ្ពស់ ចំណែក​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​មាន​យឺតយ៉ាវ​វិញ​។​

​លោក Anthony Fauci ក៏បាន​ប្រមាន​ថា កូ​វីដ ១៩ បំប្លែង​ថ្មី Omicron អាច​នឹង​បង្កើន​ការឆ្លង​រាលដាល​ខ្ពស់​នៅ​អាមេរិក​។ អ្នកឯកទេស​អាមេរិក​បានផ្តល់​ព័ត៌មាន​ដល់​ប្រធានាធិបតី​អាមេរិក​លោក​បៃ​ឌិន​ថា ក្នុង​រយៈពេល​២​សប្តាហ៍​ទៀត​ទើប​អាច​វាយតម្លៃ​ច្បាស់​ពី​វីរុស​បំប្លែង​ថ្មី​ដែល​តា​។​

​ក្នុងពេល​នេះដែរ អាមេរិក បាន​ត្រៀមលក្ខណៈ​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត ពី​ការឆ្លង​រាលដាល​កូ​វិដ​១៩ បំ​ប្លែ​អ​ថ្មី​។ ល្បឿន​នៃ​ការឆ្លង​រាលដាល​កូ​វីដ ១៩ បំប្លែង​ថ្មី Omicron​គួរ​ឲ្យ​ប្រកាសអាសន្ន ។ នៅ​ថ្ងៃទី ២៨​ខែវិច្ឆិកា ប្រ​ទែស​ជាច្រើន​នៅ​តំបន់​អឺរ៉ុប បាន​រកឃើញ​វត្តមាន វីរុស​បំប្លែង​ថ្មី Omicron ។​

​នៅពេល​នេះដែរ អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា ក្រុម​អ្នកវិទ្យាសាស្ត្រ​មិន​ប្រាកដ​នោះទេ​ថា វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង (Omicron) អាចមាន​សមត្ថភាព​ឆ្លង​រាលដាល កាន់​ឆាប់រហ័ស​ថែមទៀត ធៀប​នឹង​វីរុស​បំប្លែង​ថ្មី​ពីមុនៗ ហើយ​វា​អាច​បង្ក​ជំងឺ​ដែលមាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ឬក៏​យ៉ាងណា​។​

​អង្គការ WHO បាន​និយាយ​ដូច្នេះ​ថា «​ទិន្នន័យ​ជាបឋម​បង្ហាញថា អត្រា​អ្នក​ត្រូវ​ចូល​សម្រាក​ព្យាបាល​ជំងឺ COVID-19 នៅតាម​មន្ទីរពេទ្យ ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង មានការ​កើនឡើង ប៉ុន្តែ​នេះ​គឺ​ដោយសារ​ការកើនឡើង​ជា​រួម​នៃ​ចំនួន​អ្នក​ឆ្លង មិនមែន​ដោយសារតែ​ការឆ្លង​វីរុស​បំប្លែង​ថ្មី Omicron ជាពិសេស​នោះឡើយ​»​។​

​យ៉ាងណាមិញ WHO បាន​បញ្ជាក់ថា ភស្តុតាង​ជំហាន​ដំបូង​ឲ្យ​តំរុយ​ថា ហានិភ័យ​នៃ​ការឆ្លង​ជំងឺ COVID-19 ឡើងវិញ គឺ​ខ្ពស់ជាង​មុន ដោយសារ​វីរុស​បំប្លែង​ថ្មី​នេះ​។ WHO បាន​បន្ថែមថា ខ្លួន​កំពុងធ្វើការ​យ៉ាងសកម្ម​ជាមួយ​ក្រុម​អ្នកជំនាញ ដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្បាស់ អំពី​លទ្ធភាព​នៃ​ផលប៉ះពាល់​របស់​វីរុស​បំប្លែង​ថ្មី Omicron ទៅលើ​ចំណាត់ការ​បច្ចុប្បន្ន​ប្រឆាំង COVID-19 រួមមាន​ទាំង​វ៉ាក់សាំង​ផងដែរ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close