ថ្ងៃនេះ! ជា​ខួប៥​ឆ្នាំ នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ គឺជា​ខួប​៥​ឆ្នាំ នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១)​។

​កាលពី ៥​ឆ្នាំមុន នៅ​ទីក្រុង​អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី “ ចាប៉ីដងវែង “ ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយគត់ ដែល​បាន​ថែរក្សា​អស់​រយៈពេល​ដ៏​យូរលង់​ណាស់​មកហើយ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close