ក្នុងរយៈពេល ២៤ម៉ោងវៀតណាមមានអ្នកស្លាប់ដោយកូវីដ១៩ ១៧៣នាក់ និងឆ្លងជាង១៣ពាន់នាក់

ប្រទេសជិតខាងវៀតណាម ក្នុងនោះមានកម្ពុជា ឡាវ វៀតណាម មានករណីឆ្លងថយចុះ ចំណែកវៀតណាម នៅតែបន្តកើនឡើងខ្ពស់ទាំងអ្នកឆ្លងនិងស្លាប់។

ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,៧៧០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១២ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,៥៥៤ករណី។
ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៧៣នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,២២៤,១១០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៧៤,៧២៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៥,០៥៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។