ឃាត់ខ្លួនបុរសជាភេទទី៣ម្នាក់ ករណី ករណីគំរាមកំហែងហែកកេរ្តិ៍ និងទារប្រាក់រាប់ពាន់ដុល្លារពីជនរងគ្រោះ
ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបង កាលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានចុះប្រតិបត្តិការបង្ក្រាបករណីគំរាមកំហែងហែកកេរ្តិ៍ និងទារប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពីជនរងគ្រោះ នៅចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះ ឈន់ កូរីណា ភេទប្រុស ( ភេទទី៣ ) អាយុ២៤ឆ្នាំ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ និងនាំខ្លួនបែបនេះ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព ប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Bona ta momo ដាក់រូបស្រីស្អាតប្រមាណជាងមួយឆ្នាំកន្លងមកហើយ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យខាងលើ ប្រើល្បិចទាក់ទងគ្នាតាមឆាត និងបានសួរទៅកាន់ជនរងគ្រោះថា ចង់មើលផ្នែកខាងក្រោមទេ បើចង់មើលជនរងគ្រោះ ត្រូវដោះខោអាវចេញពីខ្លួនទាំងអស់ ហើយជនសង្ស័យ ក៏បានថតរូបជនរងគ្រោះរក្សាទុក ហើយពេលបន្តបន្ទាប់មកជនស្ស័យរូបនេះបានគំរាមទារប្រាក់ពីជនរងគ្រោះ ឈ្មោះ រ .វ ភេទប្រុស មានទីលំនៅ ក្នុងខេត្តបាត់ដំបង សរុបជាទឹកប្រាក់ប្រហែលចន្លោះ ពី ៤,០០០ដល្លា ទៅ ៥,០០០ដល្លា(ពាន់ដុល្លារ អាមេរិក)ជាថ្នូរថានឹងមិនផ្សព្វផ្សាយរូបភាពនេះ ទេ តែបើមិនបានប្រាក់ទេនះ រូបគេនឹងផ្សព្វផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជនរងគ្រោះ។
ដោយមិនអាចទ្រាំរស់នៅក្រោមការគំរាមកំហែងរបស់ជនសង្ស័យ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដើម្បីស្វែងរកជនសង្ស័យ យកមកអនុវត្តតាមច្បាប់។ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។