ពហុកីឡាដ្ឋានមរតកតេជោ គ្រោងនឹងបើកសម្ពោធនៅថ្ងៃទី១៨ ធ្នូ
ពហុកីឡាដ្ឋានមរតកតេជោ ដែលបានប្រើប្រាស់ពេលវេលា នៃការស្ថាបនា អស់ជាច្រើនឆ្នាំ កន្លងមកនេះ គ្រោងនឹងបើកសម្ពោធ ដាក់ឲ្យប្រើ ប្រាស់ ជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះហើយ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា តំណាងភាគីចិន និងមានមហាជនចូលរួម ប្រមាណជា ១៥.០០០ នាក់។
នេះបើតាមការបង្ហាញឱ្យដឹង នៅក្នុងកិច្ចប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌ ទាំង១៤ មន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានអភិបាលរងចំនួន ៤ រូប នោះគឺ លោក កើត ឆែ,លោក មាន ចាន់យ៉ាដា ,លោក នួន ផារ័ត្ន និងលោក ហួត ហៃ តំណាងឱ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ពហុកីឡាដ្ឋានមរតកតេជោត្រូវបានស្ថាបនាឡើង សម្រាប់ការរៀបចំការប្រកួតកីឡា ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ។ ពហុកីឡាដ្ឋាននេះ ត្រូវបានកសាងលើផ្ទៃដីទំហំ ៨៥ ហិកតា ដែលជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលចិន ដោយចំណាយថវិកាអស់ប្រមាណ ១៥៧ លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។