ឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីការពារជាតិឥណ្ឌា ជួបគ្រោះថ្នាក់ មនុស្ស១៣នាក់ស្លាប់
ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដឹករដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Bipin Rawat បានធ្លាក់នៅភាគខាងត្បូងប្រទេសឥណ្ឌានៅថ្ងៃទី ៨ខែធ្នូ បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់។ នៅពេនេះដែរមន្ត្រីឥណ្ឌាកំពុងតែបញ្ជាក់ថា តើរដ្ឋមន្ត្រីការពារជាតិ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ដែរឬទេ។
ក្នុងពេលនោះលោករដ្ឋមន្ត្រីការពារជាតិ បានធ្វើដំណើរចេញពីទីតាំងទាហានអាកាសឥណ្ឌានៅក្នុងតំបន់ Sulur ទៅកាន់ទីតាំងយោធា នៅតំបន់ Wellington រដ្ឋ Tamil Nadu ដើម្បីថ្លែងសុន្ទរកថា ។
លោក Rawat ត្រូវបានរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi តែងតាំងជារដ្ឋមន្ត្រីការពារជាតិ CDS នៅឆ្នាំ២០១៩ ។ នៅទីតាំងដែលរដ្ឋមន្ត្រីការពារជាតិទៅទស្សនកិច្ច គឺជាទីតាំងជម្រុះ មានទាំងទាហានជើងគោក ជើងទឹក និងជើងអាកាស។
ទាហានអាកាសឥណ្ឌាបានឲ្យដឹងថា លោក Rawat បានជួបគ្រោះថ្នាក់នៅឧទ្ធម្ភាគចក្រ Mi-17V5 ផលិតដោយប្រទេសរុស្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។