WHO ប្រាប់ឲ្យពិភពលោក ចាត់វិធានការណ៍បន្ទាន់ ប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតវីរុសបំប្លែងថ្មី «អូមីក្រុង»
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា រដ្ឋាភិបាលនានាលើពិភពលោកត្រូវតែវាយតម្លៃឡើងវិញអំពីការឆ្លើយតបថ្នាក់ជាតិ ក៏ដូចជាបង្កើនល្បឿនកម្មវិធីចាក់វ៉ាក់សាំងការពារ COVID-19 ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានការណ៍នៃការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី អូមីក្រុង អាចនឹងរីករាលដាលកាន់តែធំឡើង ហើយវាដល់ពេលហើយដែលគ្រប់គ្នាត្រូវចាប់ផ្តើមពីពេលឥឡូវនេះ ដើម្បីបង្កើនការទប់ស្កាត់ មុនពេលមានអ្នកជំងឺឆ្លងវីរុស អូមីក្រុង កាន់ច្រើននៅតាមមន្ទីរពេទ្យ។
ជាមួយគ្នានេះ អង្គការសុខភាពពិភពលោករូបនេះបានធ្ងន់ធ្ងន់ទៀតថា យើងជំរុញអោយប្រទេសទាំងអស់បង្កើនការឃ្លាំមើល ការធ្វើតេស្ត និងរៀបចំសណ្តាប់ធ្នាប់។ ការធ្វេសប្រហែសណាមួយនាពេលឥឡូវនេះ នឹងបង្កឲ្យមនុស្សបាត់បង់ជីវិតទៅថ្ងៃមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។