WHO អះអាងថា វីរុស​បំប្លែង​ថ្មី Omicron មិនអាក្រក់​ដូច​មេរោគ Delta ឡើយ​!

ហ្សឺ​ណែវ​៖ មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​គូសបញ្ជាក់ថា វីរុស​កូ​វីដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ប្រហែលជា​មិនអាក្រក់ ឬ​ខ្លាំង​ជាង​មេរោគ​បំប្លែង​ថ្មី​ដទៃៗ​ទៀតឡើយ​។​

​នាយក​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ម៉ៃ​ខឺ​ល រី​យ៉ាន បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទី​ភ្នា​ក់​សារព័ត៌មាន AFP ថា អាចទៅរួច​ដែលថា វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង អាច​ចម្លងជំងឺ​បាន​លឿន​រហ័ស​ជាង​មេរោគ​បំប្លែង​ខ្លួន​មុនៗ តែ​ក៏​អាចទៅរួច​ដែរ ដែល​វីរុស អូ​មី​ក្រុង ប្រហែលជា​មិនអាច​ទម្លុះ​ប្រព័ន្ធ​ភាព​សុំា​បង្កើតឡើង​ដោយ​វ៉ាក់សាំង​បាន​ទាំងស្រុង​នោះ​។

​បន្ថែម​លើ​នេះ លោក ម៉ៃ​ខឺ​ល រី​យ៉ាន បានបញ្ជាក់​ទៀតថា ទិន្នន័យបឋម​មិនបាន​បញ្ជាក់ថា វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ​គេ​នៅតែ​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​ជាង​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close