កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១២នាក់ទៀត និងស្លាប់ ០៣នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ១២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ១៣នាក់ និងមានអ្នកស្លាប់ថ្មី ០៣នាក់ទៀត កាលពីម្សិលមិញ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ១២នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ០១នាក់ និង ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ១១នាក់។ អ្នកស្លាប់ទាំង ០៣នាក់ ក្នុងនោះមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ទាំង ៣នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២ម៉ឺន ៣១២នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៦៦៨នាក់ និងអ្នកស្លាប់សរុប ២ពាន់ ៩៧៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។