អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ដំណើរការ​ជួសជុល​ខ្លោងទ្វារ អគារ​ព្រះ​ឥសូរ ក្នុង​ប្រាសាទព្រះខ័ន​

​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​សង្គ្រោះ​ខ្លោងទ្វារ​អគារ​ព្រះ​ឥសូរ​ក្នុង​ប្រាសាទព្រះខ័ន ដែល​ទទួលរង​ការខូចខាត​។

​ដោយ​ផ្អែកលើ​លក្ខណៈ​នៃ​សំណង់ និង​ស្ថានភាព​ខូចខាត​របស់​តួ​ខ្លោងទ្វារ​ទាំងមូល ក្រុម​អ្នកបច្ចេកទេស បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​ចំនួន​៣​ដូចជា ធ្វើការ​ពង្រឹង​គ្រឹះ ពង្រឹង​រចនា​សម្ពន្ធ​ពាក់ព័ន្ធ​ផ្នែក​ខាងក្រោម​តាម​ចំណុច​ខូចខាត និង​រៀប​ផ្គុំ​តួ​ខ្លោងទ្វារ​ទាំងមូល​ឡើងវិញ​។

​គម្រោង​ជួសជុល​នេះ​ប្រើ​រយៈ​១​ឆ្នាំ គិត​ចាប់ពី​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២១​ទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close