ថៃ ចាប់​ពលករ​ខ្មែរ ១៧​នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​

​បន្ទាយមានជ័យ​៖ យ៉ាងហោចណាស់​ពលករ​ខ្មែរ​ចំនួន ១៧​នាក់ មាន​ស្រី​៨​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ ឃាត់ខ្លួន​បាន​នៅតាម​បន្ទាត់​ព្រំដែន នៅ​បរិវេណ​ភូមិ​ខៅ​ឌី​ន ឃុំ​/​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ព្រំដែន​កម្ពុជា ដែល​ទទួលបាន នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ បានឱ្យដឹងថា ពលករ​ខ្មែ​ង​ទាំង​១៧​នាក់​នោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១​។

​ក្រោយ​ការសួរនាំ បានឱ្យដឹងថា អ្នក​ទាំងអស់​ដែល​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​គឺ ពួកគេ​មកពី ខេត្តសៀមរាប បន្ទាយមានជ័យ និង​បាត់ដំបង ក្នុង​គោលបំណង​ទៅធ្វើ​ការ​នៅ​ក្រុង​បាងកក និង​ខេត្ត​ឈុន​បុរី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close